លក់ដីរួមចែកលុយមិនស្មើរគ្នាផ្ទុះហឹង្សាជាមួយអ្នកព័ត័មាន លោកមេប៉ុស្ដិ៍ជើងឯករត់ទៅប៉ុស្ដិ៍បាត់

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បានមូលមតិគ្នាផ្ដិតមេដាយ លក់ដី រួម មួយកន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយ ដោយ សន្យាថានិងចែកលុយស្មើៗគ្នា លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយអ្នកខ្លះទៀតមិនបានធ្វើឲ្យអ្នកដែល មិនបានទទួលលុយនោះមានការខឹងសម្បាទៅនិងមេក្រុម ក៏ផ្ទុះការតវ៉ា ប្រកែកដំឡើងសរសៃ.កដាក់គ្នានៅក្នុងរបងផ្ទះ ពួកគាត់ខ្លះទៀតបានលើកឡើង ថា ពេលផ្ដិតមេដាយផ្ដិតទាំងអស់គ្នាពេល បានលុយអ្នកខ្លះអត់អ្នកខ្លះបាន ។

ហេតុការនេះបានកើតឡើងនៅរសៀ លថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ ខណៈដែលកំពុងតែ ប្រកែកគ្នានោះ អ្នកសារព័ត៌មានក៏បានទៅដល់ហើយបានថតផ្ដិតយករូបពីសកម្មភាពឈ្លោះប្រកែកគ្នាពេលនោះក៏មាន សមត្ថកិច្ច ប៉ុស្តិ៍នគរបាលជើងឯក រួមទាំងលោកមេប៉ុស្តិ៍ផងដែរនៅក្នុង ចំណោមប្រជាពលរដ្ឋដែលមានបញ្ហា ពេលអ្នកសារព័ត៌មាន កំពុងថត ស្រាប់តែប្រជាពលរដ្ឋដែលទទួលបានលុយជាច្រើន នាក់បាននាំគ្នាមកឃាត់ និងចាប់បង្ខំឲ្យលុបរូបថត ចោល មិនតែប៉ុណ្ណោះថែមទាំងជេ ប្រម៉ាត មើលងាយ មកលើអ្នកសារព័ត៌មានហើយមានអ្នកខ្លះយកទូរសព្ទ័ ដៃមកថតឡាយហ្វេសប៊ុកថែមទៀតនិងអ្នកខ្លះសង្ស័យស្រវឹងស្រាទៀតផងនោះ បានមកនិយាយប្រម៉ាតអ្នកសារព័ត៌មានថា បើពួកហែងអត់មានលុយមិនមកសុំអាញ់ហែងមកថតធ្វើអី និយាយហាក់មិនមានសុជីវធម៌ រស់នៅក្នុងសង្គម បន្តិចសោះមិនចេះឲ្យតំលៃខ្លួន ឯង និងអ្នកដទៃ សូម្បីតែបន្តិច ។

ទាំងដែលអ្នកសារព័ត៌មានមិនទាន់បានសួរនាំរឿងឲ្យច្បាស់លាស់ផង ថែមទាំងគំរាមផ្ដឹងបើយករូបភាពទៅផ្សាយ ដោយសារតែមិនចង់រឿងវែងឆ្ងាយអ្នកសារព័ត៌មានក៏ បានលុបរូបថតចោលទៅទើបចេញពីទីនោះបាន តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះគឺពេលដែល ប្រជាពលរដ្ឋឡោមពន្ធ័អ្នកសារព័ត៌មានគំរាមឲ្យលុបរូប ភាពនោះ បែជាលោក មេប៉ុស្តិព្រែកកំពឹសនាំកូនចៅជិះម៉ូតូគេចចេញពីកន្លែងកើតហេតុទៅបាត់មិនមាន ការអន្តរាគមន៍នោះឡើយ ៕