មន្ទីរដែនដីរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ចុះវាស់ដីជាប្រព័ន្ធ ដូចជារើសអើង

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានទីលំនៅដី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានការរអ៊ូរទាំ ទៅលើមន្រ្តីជំនាញ មន្ទីរដែនដីរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ដែលចុះអនុវត្តន៍ វាស់វែងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មិនបានវាស់ទៅតាមក្បាលដី ដែលនៅតាមលំដាប់លំដោយ ហាក់បីដូចជរើសអើង អ្នកមាន អ្នកក្រ ម្តងធ្វើភូមិនេះ ម្តងធ្វើភូមិនោះ តែសម្រាប់អ្នកមាន អ្នកសញកសៀតលុយ២០០ដុល្លា នោះច្បាស់ជា ក្រុមមន្រ្តីទាំងនោះ ចុះវាស់ឲ្យភ្លាម ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ការចុះវាស់ដីជាប្រព័ន្ធរបស់ មន្រ្តីជំនាញខាងលើ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ត្រូវបានពលរដ្ឋរិះគន់ ដោយសារ ការចុះវាស់ដីជូនប្រជាពលរដ្ឋ ដូចជខុសផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ។ ពលរដ្ឋបន្តទៀតថា ដីខ្លះត្រឹមផ្ទៃ៨០ម៉ែត្រការ៉េ ឬជាង១០០ម៉ែត្រការ៉េ ទារលុយដល់២០០ដុល្លា ទើបចុះវាស់ឲ្យ តែសម្រាប់ពលរដ្ឋក្រីក្រី ដេកចាំ ក្រុមមន្រ្តីចុះវាស់ រាប់ខែ រាប់ឆ្នាំ មកហើយមិនទាន់បានផង ទោះជាមានឯកសារ គ្រប់គ្រាន់ ក្នុងការចុះជាប្រព័ន្ធក៏ដោយ ។

តាមពលរដ្ឋម្នាក់ មានដីផ្ទះ នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា គាត់ត្រៀមឯកសារ ប្រវត្តិដី រាប់សិបខែមកហើយ ខណៈដែលដីគាត់ទំហំ២០០ម៉ែត្រការ៉េ បែជាមន្រ្តីខាងមន្ទីរសុរិយោដី មិនវាស់ឲ្យគាត់ រាប់ខែទៅហើយ ដែលគាត់រងចាំ សុខចិត្តវាស់ ក្បែរខាង សម្រាប់ដី ផ្ទះណា ដែលឲ្យលុយ សម្រាប់គាត់អត់លុយ ត្រូវបានមន្ទីរសុរិយោដី ប្រាប់ថាឲ្យរងចាំសិន ។

ពលរដ្ឋក្នុងភូមិត្រពាំងក្រសាំង រអ៊ូរទាំថា ការវាស់ដីជាប្រព័ន្ធ បានតែសម្រាប់អ្នកមាន សម្រាប់អ្នកក្រ គេមិនចុះឲ្យទេ មិនដឹងថាគោលការរបស់ក្រសួងដែនដីរូបនីយកម្ម និងសំណង់ ចេញច្បាប់ឲ្យមន្រ្តីចុះវាស់ ចុះធ្វើបែបនេះឬយ៉ងណា ?

ដោយមានភាពមិនប្រក្រតី របស់មន្រ្តីចុះវាស់ដីជាប្រព័ន្ធ អនុវត្តន៍ដោយមិនស្មើភាពគ្នា អ្នកមាន អ្នកឲ្យលុយ ក្បាលដីមួយ ២០០ដុល្លា ទើបបានចុះវាស់ ពលរដ្ឋក្រីក្រ អត់លុយសូក មិនចុះវាស់ឲ្យ ពលរដ្ឋស្នើសុំទៅក្រសួងដែនដីរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យ រាល់បាតុភាព របស់មន្រ្តីមន្ទីរសុរិយោដី ពលរដ្ឋមានសិទ្ធរស់នៅស្របច្បាប់ នៅលើដីស្របច្បាប់របស់ខ្លួន ដូចតែគ្នា កាលបើគោលការបង់ពន្ធវិញពួកគាត់គោរពទៅតាម គោលការដ្ឋ ៕