ធ្លាក់ពីម៉ូតូទឹកលិចបាត់៤ថ្ងៃ ទើបរកឃើញសាកសពអតីតថៅកែសណ្ឋាគា ឆាយ ហុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះប្រទះឃើញសាកសពអតីតថៅកែសណ្ឋាគារឆាយហុង ដែលមានឈ្មោះ ល្បីល្បាញបានធ្លាក់ទឹកលិចបាត់រយះពេល៤ថ្ងៃមក ខណះ បើកម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់បាត់ខ្លួន ។ នៅថ្ងៃកើតហេតុក្រុមគ្រួសារក៏បានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហានេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមដែលនេសាទម្តុំនោះ ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្រុមទូកនេសាទបានប្រទះឃើញសាកសពក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុក៏បានជូនដំណឹងទៅក្រុមគ្រួសារមកមើលថា សាកសពនៅក្នុងវត្ដបាក់ខែងតែម្ដង ។

គួរបញ្ជាក់ថា បុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។

តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៍បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។

ក្រោយពេលរកសាកសពឃើញក្រុមគ្រួសារបានស្រង់សាកសពរបស់អតីតថៅកែសណ្ឋាគារ ឆាយហុង ដាក់នៅក្នុងវត្ដបាក់ខែង ដើម្បីធ្វើកោសល្យវិច្ឆ័យប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕