ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីលួចឆ្កិះសោរបន្ទប់ផ្ទះជួលបំណងលួចទ្រព្យសម្បត្ដិ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចឆ្កិះសោរបន្ទប់ផ្ទះជួលកម្មករកម្មការិនីរោងចក្រប៉ុនប៉ុងលួចទ្រព្យ សម្បត្ដិ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៤និង ៤០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ។

ជនសង្ស័យមានឈ្មោះ ភាព ផន ភេទប្រុស២០ឆ្នាំមុខរបរ ចោរ ស្នាក់ផ្ទះឡូ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ស្រុកកំណើតភូមិស្ពឺក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្ដព្រៃវែង ។ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះស្នាក់នៅចំណុចកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ចនាំយកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ។

យោងតាមប្រភព័ត៌មានពីិន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់ដើរចុះឡើងៗ ស្រាប់តែមួយស្ទុះក្រោយមកម្ចាស់បន្ទប់មកទាន់ក៏ស្រែកឆោឡោឡើងក៏មានប្រជាពលរដ្ឋមកជួយចាំចុះមកដី ហើយក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីនាំខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍តែម្ដង ។

បច្ចប្បន្នជនសង្ស័យកំពុងធ្វើសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕