ក្ដៅៗ​ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​

បាត់ដំបង៖ លោកវរៈសេនីយ៍ឯក​ សន​ និល​ អធិការ​ នគរបាលស្រុករតនៈមណ្ឌល​ បានយល់ព្រមក្អួតលុយដែលចាប់ជំរឹតពីប្រជាកសិករក្រីក្រ​ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ​ ។ សងលុយហើយត្រូវចាប់​ សន​ និល​ បញ្ជូនទៅតុលាការទៀតទើបត្រឹមត្រូវមិនត្រូវអោយរួចខ្លួនទេ​ ។

បន្ទាប់​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនៈ​មណ្ឌល និង​មន្ត្រី​ក្រោមឱវា​​ទ​ជំរិត​ទា​រ​លុយពី​បុរស​ម្នាក់​​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧​ សីហា នេះ ​​លោក​សន និល អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល បាន​សម្រេច​​ប្រមូល​លុយ​​ទាំងអស់​ យកទៅ​ប្រគល់​ជូន​ឪពុក​ជន​រង​គ្រោះ​វិញ​​គ្រប់​​ចំនួន​​ហើយ ​។

ចំពោះវិធានការណ៍បែបណាចំពោះលោកចោរស្របច្បាប់នេះ​ សូមរង់ចាំតាមដានបន្តទៀត​ ព្រោះករណីនេះជាករណីមន្ត្រីប្រើអំណាចចាប់រាស្ត្រស្លូតត្រង់ជំរឹតយកលុយស្រស់ៗមិនត្រូវអោយសងលុយហើយរួចខ្លួននោះទេ​ ថ្នាក់ដឹកនាំ​ត្រូវតែចាត់វិធានការច្បាប់អោយបានតឹងរឹងចំពោះលោក​ អធិការ​ សន​ និល​ រូបនេះ​ ៕