ទូកដឹកអ្នកទេសចរណ៍មួយគ្រឿងឆ្លងចរន្តភ្លើងក្នុងទូក ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ព្រះសីហនុ៖ ទូកដឹកអ្នកទេសចរណ៍មួយគ្រឿងបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅដោយអគ្គីភ័យមិនអាចជួយពន្លត់បានឡើយ ចាប់តាំងពីវេលាម៉ោង៤ទៀបភ្លឺ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែសីហា ២០១៨នេះ នៅចំណុចផែតាហាវ ទំនប់រលក ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងទូក ហើយទូកដែលឆេះនេះមានបណ្តោយ២២ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ម្ចាស់ឈ្មោះ រ៉ូបឺត ហាយដុកចិត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅ សង្កាត់លេខ៤ក្រុងព្រះសីហនុ(ម្តុំដុនបូស្កូ) ។ ក្រោយពេលកើតហេតុ ក្រៅពីរងការខូចខាតទូកទាំងស្រុង ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួស និងឆ្លងរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃឡើយ៕