តំបន់ខ្ពង់រាបភាគឦសាន និងខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយក្នុងនោះបានបញ្ជាក់ថា តំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្ត ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងបង្កមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅក្នុងកម្ពុជា និងនៅតំបន់អាងទន្លេមេគង្គ មានស្ថានភាព ដូចខាងក្រោម៖
១.សម្រាប់ប្រទេសកម្ពុជា៖ តំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម អាចនឹងបង្កមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ បណ្ដាលរាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។q២.តំបន់អាងទន្លេមេគង្គ៖ ចាប់ពីតំបន់ស្ថានីយតម្រង់ទឹកភ្លៀង-ជនសាស្ដ្រ នគរភ្នំ (ខ្សែវ័ណ្ណទី១៧ នៃរយៈពេលទទឺងខាងជើង) ទៅទិសខាងជើង អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីងបង្គួរទៅច្រើន។ ការធ្លាក់ភ្លៀងនេះ អាចនឹងបន្ដបង្កឲ្យទឹកទន្លេមេគង្គ ហក់ឡើងជាថ្មីម្ដងទៀត។

ជាមួយគ្នានេះ លោក លឹម គានហោ បានបន្ថែមទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្ដតាមដាន លើបាតុភូតធម្មជាតិនេះ យ៉ាងយកចិត្តទុកដាក់ ហើយនឹងជម្រាបជូននូវព័ត៌មាន ជាបន្ដបន្ទាប់បន្ថែមទៀត៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖