ឃាត់ខ្លួនក្រុមចោរឆក់យ៉ាងសកម្ម៣នាក់ពូកែវខាងឆក់

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយ ប៉ុស្តិនគរបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ ធ្វេីការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ជាបន្តបន្ទាប់នៅចំណុច ក្រោយរោងភាពយន្តគីរីរម្យ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់៖
ទី១ឈ្មោះ យឹម ភារុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០១ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ទី២ឈ្មោះ កៅ ក្វេងហុង ហៅ ភួង សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ ជាងថតរូប ស្នាក់នៅផ្ទះលេខ ៥A ផ្លូវលេខ ៣៣៤ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ។

ទី៣ឈ្មោះ ម៉ន រតនៈ ហៅ ណាក់តូច ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៤E២ផ្លូវលេខ ១៣០សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមានឈ្មោះលីវ តៃហ័រ (LIU DAI HUA) ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន មុខរបរ ពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សូមជម្រាបថា ជនសង្ស័យទាំង៣នាក់បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី ៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយពណ៌ ផ្ទៃមេឃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២៩ ផ្លូវព្រះនរោត្តម ភូមិ ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៥និង៣៥ នាទី ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ប្រព្រឹត្តនៅចំហៀងសណ្ឋាគារ TOKYO INN ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី ។
ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបយួរដៃពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ៦៣ មុខសណ្ឋាគារ សង់អាលីហ្សេ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤ និង ២០នាទី ពីបុរសជនជាតិចិន កំពុងដើរម្នាក់ឯង ។

និងករណីទី៤៖ អំពើលួច(ឆក់ទ្រព្រព្យសម្បត្តិ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៧ ផ្លូវសុធារស ភូមិទី ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ។
សមត្ថកិច្ចបានដកហូតសម្ភារៈដែលបាត់បង់រួមមាន៖
-កាបូបស្ពាយ ពណ៌ ផ្ទៃមេឃ ចំនួន ០១
-កូនកាបូបលុយពណ៌ ខ្មៅ ចំនួន០១
-លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ ចំនួន ០១ ក្បាល
-ប្រាក់ដុល្លារចំនួន ១០,០០០ ដុល្លារអាមេរិក
-កាតធនាគារចំនួន ០៧ សន្លឹក
-អាវយឺតកីឡាចំនួន ០២ ឈុត
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕