ខេត្ដព្រះសីហនុ កំពុងល្បីរឿងជនជាតិចិនបង្កបញ្ហាស្ទើររាល់ថ្ងៃ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ អោយដឹងថា នៅវេលាម៉ោងជិត១រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសច្ចារកម្មមួយកន្លែងឈ្មោះ ម៉ាស្សាចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ចំនួន២១នាក់ ស្រី០៩នាក់ ក្នុងនោះមាន៖
+ជនជាតិចិន ចំនួន១៦នាក់ ស្រី០៨នាក់
+ជនជាតិខ្មែរ ចំនួន០៥នាក់ ស្រីម្នាក់
+វត្ថុតាងរួមមាន៖
-ស្រោមអនាមយ័ប្រើប្រាស់រួចចំនួន២
-ស្រោមអនាមយ័មិនទាន់ប្រើប្រាស់មួយចំនួនធំ
-រថយន្តម៉ាកហាយលិនឌរ័មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងកម្លាំងការិយាបទល្មើសជួញដូរមនុស្ស អ.ហខេត្ត កំពុងធ្វើការសាកសួរបន្តនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត៕