ច្រើនដងហើយ ! ​ក្មេង​ប្រុស​អាយុ​១១ឆ្នាំ​ម្នាក់​ ចូល​លួច​កាបូប​លុយ​នឹងទូរស័ព្ទដៃ

ភ្នំពេញ​៖​ ក្មេង​ប្រុស​អាយុ​១១ឆ្នាំ​ម្នាក់​ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​លុយ​ និង​ទូរសព្ទ​មិន​បាន​សម្រេច​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ឃាត់​ខ្លួនបាន​ ហើយប្រ​គល់​​​​ជូន​សមត្ថកិច្ច​។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ផ្ទះ​លេខ​៧៤២​ ផ្លូវ​លេខ​៦២​ ក្បែរ​និង​របង​សាលា​ពញាក្រែក​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក​ នៅ​ថ្ងៃទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ នៅ​ ឡេង​ ភេទ​ប្រុស​ អាយុ​១១ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​។ តាម​កាំមេរ៉ា​សុវត្ថិ​ភាព​របស់​ម្ចាស់​ផ្ទះ​ឃើញ​ថា​ មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​២គ្រឿង​ជិះ​គ្នា​៤នាក់​បាន​ជិះ​កាត់​មុខ​ផ្ទះ​ជនរងគ្រោះ​ រួច​ក៏​បាន​ទំលាក់​ជនសង្ស័យ​ចុះ​ ដោយ​បក្ស​ពួក​មួយ​នាក់​ទៀត​បន្លំ​ខ្លួន​ធ្វើ​ជា​ទិញ​ទឹកសុទ្ធ​ដើម្បី​ឲ្យ​ជនសង្ស័យ​ចូល​ទៅ​លួច​កាបូប​លុយ​ និង​ទូរសព្ទ​។ ភ្លាមៗ​នោះ​ម្ចាស់​ផ្ទះ​ក៏​បាន​ឃើញ​ហើយ​ស្រែក​ឆោឡោ​រួច​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​តែ​ម្តង​

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​យកមក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួល​សង្កែ​ទី​១ដើម្បី​សួរនាំ​ នឹង​ស្រាវជ្រាវ​ស្វែង​រក​ជន​សង្ស័យ​ចំនួន​៣នាក់​ទៀត​ ចំណែក​វត្ថុ​តាំង​ត្រូវ​បាន​ប្រគល់​ជូន​ជន​រងគ្រោះ​វិញ​ទាំងកាបូបលុយនឹងទូរស័ព្ទ ៕