សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះពិនិត្យច្រកទ្វារព្រំដែនថ្មដារ និងស្ថានភាពទូទៅ

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ដឹកនាំដោយលោក តូច ចៅកុយ បានសហការជាមួយនគរបាលការពារព្រំដែន825 និងទំនាក់ទំនងព្រំដែនខ្មែរ-ថៃ បានចុះពិនិត្យច្រកទ្វារព្រំដែនថ្មដារ និងស្ថានភាពទូទៅ។

លោក តូច ចៅកុយ បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យច្រកទ្វារដែនខាងលើឃើញថា ស្ថានភាពព្រំដែនធម្មតាស្ថានភាពទំនិញចេញចូល គ្មានសកម្មភាពធំដុំទេ មានតែទំនិញម្ហូបអាហារតិចតួចប៉ុណ្ណោះ។

បើតាមលោក តូច ចៅកុយ មូលហេតុដែលមិនសូវមានទំនិញធំដុំចូលនោះ ស្ថានភាពផ្លូវលំបាកបន្តិច និងមួយអាទិត្យបើកតែ៣ថ្ងៃទេ។ នៅក្នុងដំណើរចុះត្រួតពិនិត្យច្រកទ្វារព្រំដែនថ្មដារ ក្នុងខេត្តពោធិ៍សាត់ ដែលជាប់នឹងខេត្តត្រាច ប្រទេសថៃនោះ លោកប្រធានសាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ ក៏បានជួបសំណេះសំណាលនគរបាលការពារព្រំដែន825 ដែលបានឈរជើងនៅទីនោះផងដែរ៕