ស្ងាត់ៗ លោកអធិការខណ្ឌជ្រោយចង្វាដោះលែងក្រុមអ្នកជល់មាន់១២នាក់ ទៅផ្ទះបាត់

ភ្នំពេញ​​៖​ ក្រុមអ្នកញៀនជល់មាន់១២នាក់ដែលគណៈ​បញ្ជាការឯកភាព​ខណ្ឌ​ជ្រោយចង្វា​របាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិត្រូវបានលោកអធិការខណ្ឌដោះលែងឲ្យត្រលប់ទៅផ្ទះវិញ ។

គួររំលឹកថា កាលពីថ្ងៃទីរសៀល​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៨​ គណៈ​បញ្ជាការ​ខណ្ឌ​ជ្រោយចង្វា​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​ បានឃាត់ខ្លួន​មនុស្ស​១២​នាក់​ និង​ដកហូត​ម៉ូតូ​រថយន្ត​ជា​ច្រើន​គ្រឿង​ រួម​ទាំង​មាន់​ជា​ច្រើន​ក្បាល ។

​​​ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១២​នាក់​,​ ម៉ូតូ​ ៣៧​គ្រឿង​,​ រថយន្ត​ Tundra​ មួយ​គ្រឿង​,​ និង​មាន់​ជល់​ចំនួន​ ៧​ក្បាល​ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ដែល​បម្រើ​ឲ្យ​សង្វៀន​ជល់​មាន់​ ។​ បន្ទាប់​ពី​ប្រតិបត្តិការ​ចប់​ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​មនុស្ស​ទាំង​អស់នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ។

នេះបើយោងតាមសម្ដីរបស់លោកអធិការខណ្ឌជ្រោយចង្វារបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យបានដឹងថា រឿងដោះលែងក្រុមជនសង្ស័យជល់មាន់ សូមទៅសួរលោកព្រះរាជអាជ្ញារងប្រចាំខណ្ឌ ព្រោះលោកជាអ្នកចាត់ចែង ៕