នគរបាលស្ទាវ ដកកាំភ្លើងវ៉ៃប្រជាពលរដ្ឋ ពេលយប់ម្នាក់ទៀតហើយ

នគរបាលស្ទាវអុកឡុកសង្គមពេលយប់ទៀតហើយ ​ប្រជាជន​បារម្មណ៍​ ពីសុវត្ថិភាពពេលធ្វើដំណើរ ពេលយប់​មានវីដេអូ ។​ ករណីនគរបាលស្ទាវៗស្លៀកពាក់ស៊ីវិល មានកាំភ្លើងជិះម៉ូតូតាមហៅពលរដ្ឋសួ រនៅកន្លែងស្ងាត់ៗពេលយប់បង្ករអោយពលរដ្ឋភ័យខ្លាច​ បានកើតឡើងជាញឹកញាប់​ តែការបង្ក្រាបនគរបាលពាលទាំងនេះនៅមានកម្រឹត​។​ ពីរទៅបី​ ថ្ងៃមុន​នគរបាលស័ក្តិ​៣​ ឈ្មោះ​លន់​ ស៊ីវ ថេង​ ដែលជាបក្ខពួករបស់ឈ្មោះ​សុន​ ពិសាល​ បានជិះម៉ូតដេញពលរដ្ឋ ហើយចោទពលរដ្ឋថា ចោររួចដកកាំភ្លើងគំរាមពលរដ្ឋទៀត​។​ ករណី​លន់​ ស៊ីវថេង​ មិនទាន់ចាប់ខ្លួនបានផង​ ក៏លេចចេញ​នគរបាលមាន់ស្ងោរមួយទៀតហើយ ជិះម៉ូតូដេញគៀបពលរដ្ឋដូចក្រុមនគរបាលស្ទាវ​ លន់​ ស៊ីវថេង​ ដូច្នោះដែរ​ ។​

តើទង្វើ​ពាលអស់នេះកើតឡើងដោយបុគ្គលជាអ្នកបង្ករ ឬ​ មានក្រុមណាមួយបង្កើតអោយមានក្រុមនេះឡើងដើម្បីវាយប្រហារស្ថាប័ននគរបាល​ ?​ ទង្វើអាក្រក់របស់ក្រុមនគរបាលស្ទាវខិលខូចទាំងនេះ​ ស្ថាប័ននគរបាលគួរតែបណ្ដេញចេញពីក្របខណ្ឌ​ និងចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ទើប​មហាជន​ស្ងាប់​អារម្មណ៍​។​បើមិនដូច្នេះទេ​ ស្ថាប័ននគរបាល​ ជាពិសេស​រាជរដ្ឋាភិបាល​ ចាំតែទទួលការរិះគន់ពីមហាជនអត់ឈប់ឈរ​ ៕