ជំនាញខាងឆក់ ចុងក្រោយជាប់គុក

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុ​ បានអោយដឹងថា​ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី នៅចំណុចឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន ) មួយកើតឡើង បង្ករឡើងដោយជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើ សកម្មភាពឆក់ជនជាតិចិនកំពុងដើរគ្នា ០៣នាក់ ហើយគេចខ្លួនបាត់។​

បន្ទាប់ពីបានទទួលដំណឹងភ្លាមកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតដឹងថា ជនសង្ស័យបានជិះម៉ូតូទៅខេត្តកំពត ភ្លាមនោះកម្លាំងសមត្ថកិច្ចយើង បានធ្វើការសហការណ៍ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានទាំងស្រុង ។ ជនរងគ្រោះជាជនជាតិចិន ( មិនស្គាល់អត្តសញ្ញាណ ) ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។

ជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
៣-ឈ្មោះ ប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តកំពត ។

វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ០៩គ្រឿង
-ម៉ូតូ០១គ្រឿងម៉ាក អិចសិចទ័រ ពណ៌ក្រហម(មធ្យោបាយធ្វើសកម្មភាព )
-ម៉ូតូ០១គ្រឿងម៉ាក ZOOMER X (មធ្យោបាយធ្វើសកម្មភាព) ។
ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធី​នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ​ ៕