ជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្តត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរនិងស្រ្តីពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់នៅត្រង់ចំណុចស្តុបបែកជាបួនពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ ចំណែកស្ត្រីពីនាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌមករា៧ មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ពឹម ពឿន ភេទប្រុសអាយុ៣១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោពិសាត់។ ចំណែកស្ត្រីរងគ្រោះពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ខណៈកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីពីនាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកZoomer x​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GL-6947 បានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក លុចសុីសRX៣ ០០ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2T-0830 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងខាងមុខ ផ្នែកខាងស្តាំ បណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារបួសធ្ងន់ពេកបណ្តោយបុរសម្នាក់ជាអ្នកបើកបរបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែយករថយន្តម៉ូតូទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាៈឲជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕