មនុស្ស១គ្រួសារមាន៤នាក់ត្រូវបានឃាតករសម្លាប់និងដុតសាកសពបំផ្លាញ់ភ័ស្តុតាំង

ខេត្តក្រចេះ៖ មនុស្សមួយគ្រួសារមានគ្នាចំនួន៤នាក់ រួមទាំងកូនតូចពីរនាក់ ត្រូវបានឃាតករមិនស្គាល់មុខ សម្លាប់នឹងដុតបំផ្លាញ់ភ័ស្តុតាំងយ៉ាងសាហាវព្រៃផ្សៃយ៉ង់ខ្នង នៅនឹងកន្លែកលើផ្ទះជនរងគ្រោះ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងកំឡុងថ្ងៃទី៩ ទី១០ ខែសីហា ឆ្នាំ២០១៨ នេះ ប៉ុន្តែសមត្ថកិច្ច ទើបនឹងទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១បខែសីហានេះ រឿងហេតុស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកេីតហេតុ ហើយបាននិងកំពុងបេីកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡេីយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យជាបឋមថា ជាករណីឃាត់កម្មគិតទុកជាមុន ៕