សមត្ថកិច្ចចាប់បានគ្រឿងញៀនជិត១០០គីឡូក្រាម បង្កប់ជាមួយចំណីសត្វផ្ញើពីអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមទាំងថ្នាំញៀនជាង១០០គ.ក ដែលត្រូវបានគេ​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបាន ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន ផ្ញើមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចបានបន្តទៀតថា ករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើរ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ ត្រូវបានឃាត់និងចាប់បាន នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ព្រមទាំងឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុបទម្ងន់សរុប 98kg 043.55g។ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីនៃច្បាប់ ៕