សប្បុរសជនផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រៃរុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះសប្បុរសជនដែលជាមន្ដ្រីបម្រើការងារនៅក្រសួងយុត្ដិធម៌និង បម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោក ហួត ឈួ បាននាំយកសម្ភារៈសិក្សាយកទៅចែកជូននៅសាលាបឋមសិក្សាជ្រៃរុនភូមិជ្រៃរុន ឃុំឬស្សីក្រាំងស្រុកមោងឬស្សីខេត្តបាត់ដំបង ចំនួន៥០០នាក់ និង ជួយឧបត្ថមលោកគ្រូអ្នកគ្រូចំនួន១៥នាក់ក្នុងមួយនាក់២០០០០រៀលសៀវភៅកត់កំណត់ហេតុម្នាក់មួយក្បាល។

ក្នុងឱកាសនោះដែរ សប្បុរសជនបានផ្ដាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំក្រេបជញ្ជក់នូវចំណេះដឹងដើម្បីកសាងខ្លួនក្លាយជាទំពាំងស្នងឬស្សីនៅថ្ងៃអនាគត ។ ហើយក្មួយត្រូវហាត់ពុតលត់ដំខ្លួនកសាងធ្វើជាកូនល្អ សិស្សល្អនិង ជាមនុស្សល្អនៅក្នុងសង្គមជៀសវាងឲ្យផុតពីអំពើអបាយមុខផ្សេងៗ ៕