ជាប់គុក៣០ឆ្នាំពីបទ ជួញដូរគ្រឿងញៀនអ្នក ទោសម្នាក់ធ្វើអត្តឃាតខ្លូននៅក្នុងពន្ធនាគារ

ខេត្តរតនៈគីរី ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៨ វេលាម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់កន្លែងកើតហេតុនៅក្នុងពន្ធនាគារខេត្ត ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

ទាក់ទិនករណីខាងលើត្រូវបាន ប៉ូលិសពន្ធនាគារបានឲ្យសារពត៌មានយើងដឹងថាសាកសពនាក់ទោសមានឈ្មោះ ចូវ វាងដាំងភេទប្រុស អាយុ៦១ ឆ្នាំជនជាតិវៀតណាម ជាប់ចោទពីបទជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងភ្នំពេញចាប់ឃាត់ខ្លួននៅឆ្នាំ២០១២ ហើយបានផ្ទេរជនជាប់ចោទខាងលើមកឃុំខ្លូននៅពន្ធនាគាខេត្តរតនះគីរីក្នុងឆ្នាំ២០១៦ ហើយជនជាប់ចោទខាងលើត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសអោយជាប់ពន្ធនាគារចំនួន៣០ឆ្នាំពីបទជួញដូរគ្រឿងញៀន សមត្ថកិច្ចខាងលើបានបន្តទៀតថានាក់ទោសបានយកខ្សែលីឡុងប្រវែងជាង២ម៉ែតចងនឹងផ្នឹមឈើនៅ ក្នុងបន្ទប់ទឹកមានកំខ្ពស់ប្រហែល២ ម៉ែត្របណ្ដាលអោយស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចប៉ូលិសនៃការិយល័បច្ចេកទេសនឹងវិទ្យាសាស្ត្រ ដោយមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តនឹងមានមន្ត្រីពេទ្យចូលរួមធ្វើការត្រួតពិនិត្យសាកសពផងដែ។ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចលទ្វផលឃើញថាសាកសពជនជាប់ចោទបានស្លាប់ដោយសាចង កសម្លាប់ខ្លួនឯងពិតប្រាកដមែនគ្មានរឿងឃាតកម្មកើតឡើងនោះទេហើយជនជាប់ចោទចង កសម្លាប់ខ្លួនឯងនោះបានស្នាក់នៅបន្ទប់ពន្ធនាគារខេត្តត្រង់អាគារ Bចំណុចបន្ទប់ B4 គឺចំណុចង ក(បន្ទប់ទឹក)។

ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យសាកសពរួចបានធ្វើលិខិតប្រគល់សាកសពអោយបងប្អូននិងសាច់ញាតិដឹកសាកសពតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីសុខាភិបាលខេត្តយកទៅប្រទេសវៀតណាមធ្វើបុណ្យតាមព្រពៃណី។

សមត្ថកិច្ចមិនបានផ្តល់ពត៌មានលំអិតរឿងអ្នកទោសចងកសម្លាប់ខ្លួនក្នុងពន្ធនាគារដល់អ្នកសារពត៌មាននោះទេ។គ្រាន់តែប្រាប់ថាការចង.កនេះមិនដឹងមូលហេតុ ។