ជនសង្ស័យ៣នាក់ ជំនាញវាយតប់គ្នាត្រូវសមត្ថកិច្ចខណ្ឌសែនសុខបញ្ជូន ទៅឲ្យតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះក្រុមជនសង្ស័យពាក់ព័ន្ធសំណុំរឿងហិង្សា ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច ជនសង្ស័យ មានចំនួន ២ក្រុម រួមមាន៖
-ក្រុមទី១ឈ្មោះ ស៊ូ ដាណេ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ អ្នកចំម្រៀង ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសជាំ លើស្មងដៃ និងហើមពេញខ្លួន។
-មួយក្រុមទៀត ទី១ឈ្មោះ អ៊ុច រតនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ អឿ សម្បត្តិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅបន្ទប់ ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សូមជម្រាបជូនថា សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង ៣នាក់ ខាងលើ កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុង ករណីហិង្សា ដោយចេតនា វាយតប់ គ្នាទៅវិញទៅមក នៅចំណុចបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕