តុលាការដោះលែងអ្នកបើកគោយន្តកែច្នៃដឹកឬស្សី ដែលបង្កឲ្យអ្នកធ្វើដំណើរជិះបុកស្លាប់នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ បុរសជាអ្នកបើកគោយន្តកែច្នៃម្នាក់ ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យមទៅផ្ទះវិញ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នៃ២០១៨ ។ ការសម្រេចរបស់លោកចៅក្រម ស្វាយ តុញ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ រួចបញ្ជូនរឿងទៅចៅក្រមសម្រេច នេះបើយោងតាមការឲ្យដឹងពីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ថា អ្នកបើករថយន្តឈ្មោះ ម៉ៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងហេតុការគ្រោះចរាចរណ៍ កាលពីរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ កន្លងទៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលឲ្យ ជនរងគ្រោះមានឈ្មោះ ផាត់​ សុខលីន ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិថ្មីឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាត់បង់ជីវិត នៅពេលដែលជិះម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1F-1857 ក្រោយបានជួបឧប្បទវហេតុគ្រោះថ្នាក់ចររាចរណ៌បុកជាមួយគោយន្តកែឆ្នៃ៕