តាមពិតរឿងប្រឌិតសោះ ធ្វើឲ្យសមត្ថកិច្ចដេកអត់លក់៤ថ្ងៃ ពេលនេះឪពុកក្មេងស្រីនិយាយថា

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​សាកសួរ​យុវតី ឈ្មោះ ស៊ុំ ណាវីន ​ដែល​បាន​ប្រកាស​ថា​មាន​ជន​មួយ​ក្រុម​ចាប់​បង្ខាំង​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ កន្លង​ទៅ​នោះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។​

​លោក​អធិការ​បន្ត​ថា​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៨​ យុវតី​ខាងលើ​បាន​ចេញពីផ្ទះ​មក​លក់​ម៉ូតូ​នៅ​ហាង​លក់​ម៉ូតូ​ ហី​ហោ​ ឡាក់​គី​ ផ្ទះ​លេខ​១២៧-១២៩Eo​ មហាវិថី​ព្រះ​សីហ​នុ​ សង្កាត់​បឹង​ប្រ​លឹ​ត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ តម្លៃ​៦៥០ដុល្លារ​។​ បន្ទាប់​ពី​លក់​បាន​លុយ​ហើយ​យុវតី​ខាងលើ​បាន​យក​លុយ​នោះ​ទៅ​ចាយវាយ​ ហើយ​យុវតី​ខាងលើ​បាន​មក​រក​ទិញ​ម៉ូតូ​Today​ តំលៃ៥០ដុល្លាមួយ​គ្រឿង​វិញ​សម្រាប់​ជិះ​។​ យុវតី​ដែល​បង្កចលាចល​ផ្អើល​សមត្ថកិច្ច​ស្ទើ​មួយ​រាជធានី​ភ្នំពេញ​ឈ្មោះ​ ស៊ុំ​ ដា​វី​ន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ពាម​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ ​។​

​សូម​រំ​ឮ​កថាៈ​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែសីហា​ឆ្នាំ​២០១៨​ ស្ថិត​នៅ​ផ្លូវ​៥០​ម៉ែត្រ​ ភូមិ​ពាម​ សង្កាត់​ព្រៃ​សរ​ ខណ្ឌដង្កោ​ ដោយអះអាង​ពីរឪពុកយុវតី ថា​មាន​ករណី​មនុស្ស​មួយ​ក្រុម​ចាប់​បង្ខាំង​កូនស្រី​របស់​គាត់​យក​ទៅ​លាក់​ទុក​ក្នុងផ្ទះ​មួយ​កន្លែង​នៅ​ខណ្ឌចំការមន​។​

​លុះដល់​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និ​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ ព្រមទាំង​កម្លាំង​អាវុធហត្ថ​ បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត​ ក្រុង​ គឺ​ពុំ​មានបាន​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេង​ស្រី​ជាង​១០​នាក់​ផ្សេង​ទៀត​ដែល​បាន​បាត់​កូន​របស់​ខ្លួន​នោះ​ទេ​ ។​ ដូច្នេះ​ការ​រៀប​របស់​យុវតី​ ស៊ុំ​ ណាវី​ន​ ដែល​ថា​មាន​យុវតី​ជាង​១០​នាក់​ដែល​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​យក​ទៅ​លក់​នោះ​ដូច​ជា​រៀង​ប្រឌិត​ ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុក​ម្តាយ​របស់​នាង​ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​ ព្រោះខ្លាច ​ឪពុក​ម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​តែ​ទោះជា​យ៉ាងណា​ឪពុក​យុវតី​ខាងលើ​នោះ​នៅ​តែ​អះអាង​ថា​កូន​គាត់​ត្រូវ​គេ​ចាប់​ញាត់​ចូល​រថយន្ត​ដឹក​យក​ទៅ​បង្ខាំង​ទុកជា​មួយ​ក្មេង​ស្រី​១០​នាក់​ផ្សេង​ទៀត​ ហើយ​នៅ​ព្រឹក​ថ្ងៃទី៧ខែសីហាឆ្នាំ២០១៨នេះ​រូប​គាត់​ក៏​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុល​ចំណុច​ដែល​ពួក​ជនសង្ស័យ​ចាប់​កូន​របស់​គាត់​។​ ​ទោះជា​យ៉ាងណា​ រឿង​នេះ​ជា​ការ​ពិត​ឬ​ជា​ការ​ប្រឌិត​នោះ​សមត្ថកិច្ច​នៅ​តែ​បន្ត​រការ​ស្រាវ​រង​ចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ​សិន​ដោយសារ​តែ​ពេល​នេះ​នាង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ព្រោះ​អាកា​រៈ​របស់​យុវតី​រង​គ្រោះ​នេះ​ពុំ​ទាន់​បាន​ធូរស្បើយ​នៅឡើយ​នោះ​ទេ​។

នៅរសៀនថ្ងៃនេះឪពុកយុវតីបានចេញមកសុំទោសជាសារណៈដល់ថ្នាក់ដឹកនាំ និងប្រជាពលដ្ឋទូរទាំងប្រទេស ព្រោះតែគាត់ស្រលាញ់កូនស្រីនិងជឿទៅលើកូនខ្លាំពេកទើបធ្វើឲ្យមានរឿងដល់និងជាចុងក្រោយសូមឲ្យអណាធ្យាបាលទាំងអស់មេត្តាតាមដានកូនគ្រប់រូបកុំមានរឿងដូចឪពុកយុវតីខាងលើ ៕