រថយន្តដឹកដែកបើកលឿនដូចហោះបុករះម៉ូតូ២គ្រឿងនិងជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមនិងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖រថយន្តដឹកដែកមួយគ្រឿងបើកលឿនដូចហោះព្រហើនមិនគោរពភ្លើងស្តុបបើកបុករះម៉ូតូច២គ្រឿងនិងបុកបង្គោលភ្លើងបាក់អស់មួយដើមថែមទាំងខូចខាតផ្ទះប្រជាពលរដ្ឋថែមទៀតផង ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបង្ករអោយមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៨នៅចំនុចស្តុបផ្លូវបំបែកផ្សាថ្នល់បត់ផ្លូវ២១៧ភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។

អ្នកបើករថយន្តបង្ករខាងលើមានឈ្មោះ ឯម ឌីណាអាយុ២២ឆ្នាំមុខរបរបើកបររថយន្តមានស្រុកកំណើតនៅភូមិទន្លាប់ឃុំសឹងស្រុកសំរោងខេត្តតាកែវ
ត្រូវបានសមត្ថកំពុងតែឃាត់ខ្លួន រួមនិងព្រួ២នាក់ទៀត។

បើប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកដែកមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ 3A 3837ពណ៍ខៀវខាងលើនេះបានដឹកដែកចេញពីក្រុងតាខ្មៅឆ្ពោះមកម្តុំស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ២១៧ លុះដល់ចំណុចភ្លើងស្តុបផ្សារថ្នល់បត់ចំការដូង ដែលជាកន្លែងកើតហេតុខាងលើដោយអ្នកបើកបរបើកប្រញាប់មិនគោរពភ្លើងស្តុបបន្ថែមល្បឿនបុករះម៉ូតូ២គ្រឿងនិងបង្គោលភ្លើង១ដើម រួមនិងផ្ទះប្រជាពករដ្ឋ រួមរថយន្តបានក្រឡាប់ បង្ករអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោតែម្តង។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិដង្កោសហការណ៏ជាមួយនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏នៅកន្លែងកើតហេតុ។
ចំណែករថយន្តខាងលើត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕