តុលាការជួយកាត់បន្ថយចោរឆក់នៅលើដងផ្លូវ សម្រេចដាក់គុកក្រុមចោរវ័យក្មេង៤នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១ ៨មន្ត្រីនគរបាលបានបញ្ជាក់ពីឲ្យដឹង ថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន ក្រុមចោរ ៤នាក់ ជាបណ្តោះអាសន្ន សិនរងចាំបន្តនីតិវិធីនាពេលក្រោយ ។

ប្រភពបានបញ្ជាក់ថា លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើ ក្រុមចោរទាំង ៤នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស យោងតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុមចោរទាំង ៤នាក់ រួមមាន៖
-ទី១ឈ្មោះ ហូ ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-ទី២ឈ្មោះ ទន់ អង្គាបុត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-ទី៣ឈ្មោះ កែវ សុខវិសាល ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-និងទី៤ឈ្មោះ ហេង ដារ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៥៣៩ ផ្លូវលេខ១២៨ សង្កាត់ផ្សារ ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ក្រុមចោរទាំង ៤នាក់ខាងលើ កាលពីថ្ងៃទី២និងទី៣ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន ០៩ ករណី៖
-ករណីទី១ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ ក្រហម) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។
-ករណីទី២ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ផ្ទៃមាឃ) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
-ករណីទី៣ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រដៃតូច) នៅចំណុចស្ថានីយ៍ប្រេង តូតាល់ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
-ករណីទី៤ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាក LV) នៅចំណុចផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧។
-ករណីទី៥ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១ ផ្លូវលេខ២៣៧ ក្រុម៣២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ។
-ករណីទី៦ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខហាង ពិភពម៉ូត ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។
-ករណីទី៧ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhone 8 plus ពណ៌ទឹកមាសប្រព្រឹត្តនៅចំណុចក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
-ករណីទី៨ លួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃម៉ាក អាយហ្វូន៦ផ្លឹស ពណ៌ ទឹកមាស) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវលេខ ២៧១ សង្កាត់បឹងសា ឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
-និងករណីទី៩ ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ៤០១ ផ្ទះសំណាក់ តារាម៉ូដែលពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងជាច្រើនរួមមាន៖
-ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៤ លេខតួ ៣១៥០០២ លេខម៉ាស៊ីន ៣១៤៧៩២ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5821
-ម៉ូតូម៉ាក SUZUKI NEX ពណ៌ សខៀវ លេខតួ ៣០៣៦៩៥ លេខម៉ាស៊ីន ៣០៣៦៦៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8203
-ម៉ូតូហុងដា ព័ណ៌ខ្មៅ សេរី ២០១៨ ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃម៉ាកណូគៀ២៣០ ពណ៌ខ្មៅមួយគ្រឿង
-ទូរស័ព្ទម៉ាកសាំសុង ពណ៌ស មួយគ្រឿង
-ខ្សែដៃលោហធាតុ ពណ៌ លឿងស (ក្លែងក្លាយ) មួយខ្សែ
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន១៣៦៧០៨ ពាក់ស្លាកលេខត្បូងឃ្មុំ1E-9118
-ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ស ស៊ីមកាតលេខ ០៩៣ ៦៩៣៩៩២
-ដាវចំនួន០២ ដើម
-ម្ស៉ៅក្រាមពណ៌សថ្លា មួយកញ្ចប់តូច
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១
-ដែកកេះ ចំនួន២
-និងកាបូបស្ពាយជាច្រើន៕