ខេមរ:សេរីមន្តអត់ទ្រាំនឹងម៉ៃសុគន្ធលែងបានហើយ

បន្ទាប់ពីមានការរិះគន់ពីលោកម៉ៃសុគន្ធកាលពីម្សិលមិញ ចំពោះតារាចម្រៀងល្បីគឺលោកខេមរៈសេរីមន្តអំពីរឿងតារូបនេះ គ្រាន់តែមក ចុះ កុងត្រា រក ស៊ី ដី ធ្លី ជិះសុទ្ធតែ ឧទ្ធម្ភាគចក្រនោះ ដោយសរសេរសារនៅលើគណនីរបស់លោកម៉ៃសុគន្ធទាំងស្រុងដូចច្នេះថា «ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភា ចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃBodia ថ្មីជានិច្ចអ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ» ។

ឃើញថា ឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីរឺបុរី គាត់នៅតែរក្សាជំហរដដែរ មិនសម្បើម ដូចចឹងសោះ
ចំលែកអី តែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន ។

ស្រាប់តែពេលនេះមានប្រតិកម្មតបពីខាងតារាចម្រៀងលោកខេមរៈសេរីមន្តមកវិញតាមរយះការសរសេរសារបង្ហោះតបនៅលើផេជហ្វេសប៊ុករបស់លោកវិញថា (មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយបទល្មើសនឹងភុស្តតាងមានគ្រប់គ្រាន់អស់ហើយ

-បទចោទ

-បទញុះញុងមានជាអាទិ៍

-បទធ្វើអោយប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល
 ។
ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយតែគាត់ចង់បានបែបនេះដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ ៕