កាំកុងត្រូលខេត្តស្វាយរៀង ដកហូតអាហារខូចគុណភាពជាង២០គីឡូក្រាម ពីអាជីវករផ្សារវាលយន្ត
|ស្វាយរៀង៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះអង្កេតផ្សារវាលយន្ត ស្រុកស្វាយរៀង រកឃើញអាហារខូចគុណភាព ចំនួនជាង២០គីឡូក្រាម។
បើតាមមន្ត្រីកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីជំនាញបានបានចុះអង្កេតទីផ្សារ នៅផ្សារវាលយន្ត ស្ថិតក្នុងស្រុកស្វាយរៀង លទ្ធផលដកហូតអាហារខូចគុណភាពមានដូចជា៖ ប្រហិតត្រីចំនួន ១១ គ.ក. តៅហ៊ូចំនួន ៨.៧០ គ.ក. យីហ៊ឺ និងបង្គា ចំនួន ១ គ.ក យកមករក្សាទុកដើម្បីធ្វើការដុតកំទេចចោលនៅពេលក្រោយ៕