ដឹងការពិតហើយ! ករណីចាប់បង្ខាំងក្មេងស្រីយកទៅលាក់ទុកក្នុងផ្ទះមួយកន្លែង

ភ្នំពេញ៖ ក្រោយពេលលេចឭព័ត៌មានផ្សព្វផ្សាយថាមានករណីជនមិនស្គាល់មុខមួយក្រុមបានចាប់យុវតីសិស្សវិទ្យាលយ័ទួលអំពិលកាលពីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសខណ្ឌដង្កោ ដែលបានអះអាងពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើតាមការរៀបរាប់ពីកូនស្រីរបស់គាត់។

បន្ទាប់ពីទទួលបានពត៍មានថាមានករណីចាប់បង្ខាំងក្មេងស្រីជាង១០នាក់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន នៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃសហការណ៏ជាមួយអគ្គស្នងការនគរបាលជាតិស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកម្លាំងអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងបានប្រមូលពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៥ខេត្តក្រុងពុំមានបានទទួលបណ្តឹងពីអណាព្យាបាលក្មេងស្រីជាង១០នាក់ផ្សេងទៀតដែលបានបាត់កូនរបស់ខ្លួននោះទេដូច្នេះការនិយាយរបស់យុវតីស៊ុំណាវិនដែលថា មានយុវតីជាង១០នាក់ដែលជនមិនស្គាល់មុខបង្ខាំងទុកយកទៅលក់នោះដូចជារៀងប្រឌិតដើម្បីឆ្លើយយករួចខ្លួនពីឪពុកម្តាយរបស់នាងដែលខ្លួនបានបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃក្រែងឪពុកម្តាយរករឿងទើបនាងឆ្លើយដូច្នេះ។

តែទោះជាយ៉ាងណាឪពុកយុវតីខាងលើនោះនៅតែអះអាងថាកូនគាត់ត្រូវគេចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកជាមួយក្មេងស្រី១០នាក់ផ្សេងទៀតហើយនៅព្រឹកមិញនេះរូបគាត់ក៏បាននាំសមត្ថកិច្ចទៅចង្អុលចំនុចដែលពួកជនសង្ស័យចាប់កូនរបស់គាត់។ ទោះជាយ៉ាងណាថារឿងនេះជាការពិតឬជាការប្រឌិតនោះសមត្ថកិច្ចនៅតែបន្តរការស្រាវរងចាំយុវតីខាងលើចេញពីមន្ទីរពេទ្យសិនដោយសារតែពេលនេះនាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រោះអាការះរបស់យុវតីរងគ្រោះនេះពុំទាន់បានធូស្បើយនៅឡើយនោះទេ៕