មនុស្ស៦នាក់ត្រូវនគរបាលបញ្ជូនទៅតុលាកាក្នុងសំណុំរឿង២ករណីផ្សេងគ្នា

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនមនុស្ស៦នាក់ទៅតុលាកាក្នុងសំណុំរឿង២ផ្សេងគ្នាក្រោយពីបញ្ចប់និតិវិធីសាកសួរួច។ ការបញ្ជូននេះធ្វើឡើងកាលពីថ្ងៃអង្គារ១១រោចខែទុតិយាសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែ សីហាឆ្នាំ ២០១៨។
   
សមត្ថកិច្ចប្រាប់ថាជនសង្ស័យដែលបញ្ជួនទៅតុលាកានៅព្រឹកនេះមាន២ករណីផ្សេងគ្នាដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកន្លងមកជាបន្តបន្ទាប់។ នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា ក្នុងនោះមាន២ករណីផ្សេងគ្នាករណីទី១មាន៤នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ករណីទី២មានប្រើប្រាស់ដាវ២នាក់និងវត្ថុតាងមួយចំនួនផងដែ។

ក្នុងនោះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់សូមជួយសហការណ៍នឹងផ្តាល់ដំណឹងមកកម្លាំងសមត្ថកិច្ចផងបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឫចែកចាយនូវសាធាតុញៀននិងបទល្មើសផ្សេងៗដើម្បីអោយកម្លាំងរបស់លោកចុះទៅបង្ក្រាបទាន់ពេលវេលា៕