ផ្អើល! រថយន្តពន្លត់អគ្គីភ័យខណ្ឌដង្កោរហូតដល់២គ្រឿងមកជួយអន្តរាគមន៍គ្រាន់តែដុតសំរាម

ភ្នំពេញ៖ ស្មានតែករណីអគ្គីភ័យ តាមពិតករណីដុតសំរាមក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ តែបែរជាអ្នកដុតសំរាមស្តីឲ្យសមត្ថកិច្ចមូលដ្ឋានទៅវិញ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៤០នាទី ។ តែការដុតសំរាមនោះមិនបណ្ដាលឲ្យមានរងការខូចខាតអ្វីនោះទេគ្រាន់តែមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៏មាននិងសមត្ថកិច្ចមូលដ្ឋានតែប៉ុណ្ណោះ ។

ក្នុងហេតុការណ៍ដុតសំរាមខាងលើនេះ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានចុះមកតែមិនបានប្រើប្រាស់ទេ ។ សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នេះមិនមាន ការខូចខាតទ្រព្យសម្បត្តិ និងសំភារះអ្វីទេ ។ ហើយករណីនេះ បណ្ដាលមកពីការដុតសំរាមក្នុងផ្ទះ មួយកន្លែងដោយគ្មានមនុស្សនៅចាំ ៕