រកឃើញងៀតបប៊ែល មានសារធាតុគីមីហាមឃាត់(បូរ៉ាក់) និងស្ពៃក្តោបមានសំណល់ថ្នាំសំលាប់សត្វល្អិត

ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារចាស់ខណ្ឌដូនពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញនៅ ផ្សារ ចាស់ និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។

មន្រ្តីជំនាញ បានទិញគំរូចំនួន៤៩ គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ។ ជាលទ្ឋផលបានរកឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់)នៅក្នុង ងៀតបបែល សរុប២១គីឡូក្រាម-សំណល់ថ្នាំសំលាប់សត្វល្អិតនៅក្នុងស្ពៃក្តោបទំងន់ ១០.៥គីឡូក្រាម ត្រូវបានដកហូតយកមកកំទេចចោលនៅនិងកន្លែង ៕