ប្ដូរពីមន្ត្រីយោធា ក្លាយជាអ្នកទោសព្រោះរឿង ស្នេហាជាមួយនារីវ័យក្មេងតាមរយៈហ្វេសប៊ុកឆាត

ខេត្ដកណ្ដាល ៖ មន្ត្រីយោធាម្នាក់មានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងតាមរយៈហ្វេសប៊ុកឆាត រហូតមានណាត់ជួបដល់ក្នុងផ្ទះហើយបានធ្លាប់ រួមភេទជាមួយគ្នាជាច្រើនដង លុះរឿងរ៉ាវធ្លាយដល់អាណាព្យាបាលនាង រឿងរ៉ាវស្នេហ៍ស្អិតដូចដ្ករតាំងម៉ែនោះបានប្រែក្លាយជារឿងចាប់បង្ខំរំលោភធ្វើឱ្យបុរសយោធារូបនេះក្លាយជាអ្នកទោសស្នេហា ហើយបាន ជាប់ ពន្ធនាគារពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទៅហោង!។ មន្ត្រីយោធាជាប់ចោទរឿងរ៉ាវស្នេហានោះត្រូវបានលោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលកាលពី ល្ងាចថ្ងៃទី០១ ខែសីហា សម្រេចឃុំខ្លួនបុរសឈ្មោះ សាក់ ចន្ថា អាយុ៤៤ឆ្នាំតាម មាត្រា២៤០នៃក្រមព្រហ្មទណ្ឌ ។

បើតាមមន្ត្រីនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា មុនពេលកើតហេតុនារីជាជនរងគ្រោះនិងជនសង្ស័យ ជាយោធានោះបានទាក់ទងគ្នាតាមឆាត ទៅវិញទៅមកទើបត្រូវគ្នា ហើយជនរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យហើយរួមភេទជាមួយគ្នានៅផ្ទះក្នុងបន្ទប់ជនសង្ស័យ។ លុះមកដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៨ ទើបរឿងរ៉ាវនេះដឹងដល់ អាណាព្យាបាលមកដាក់ពាក្យបណ្តឹងតែម្តង។ 

បើតាមជនរងគ្រោះបានបំភ្លឺថា ខ្លួនបានឆាតជាមួយ គ្នាទៅវិញទៅមកហើយ សុំស្រលាញ់ខ្លួន ហើយបុរសយោធា ជាជនសង្ស័យបានហៅខ្លួនមកផ្ទះដើម្បីយកលុយចាយ។ ក្រោយមកខ្លួនក៏មកដល់ផ្ទះ ហើយជនសង្ស័យហុចលុយឱ្យ១០ដុល្លា រួចក៍ទាញដៃខ្លួនចូលបន្ទប់ ហើយចាប់រួមភេទតែម្តង ។ នាងនិយាយថា ខ្លួនបានរួមភេទជាមួយ ជនសង្ស័យបានចំនួន៣ដងរួចមកហើយ ។ នៅចំណោះមុខជនសង្ស័យសារភាពថា ការរួមភេទនេះគឺ កើតឡើងពីការព្រមព្រៀងពោលគឺ គ្មានការបង្ខិតបង្ខំនោះទេ ។ តែទោះជាយ៉ាងណាបុរសយោធានេះមិនអាចរួចខ្លួននោះឡើយ ដោយមានបណ្តឹង និងចម្លើយនសរីគ្រោះថាចាប់បង្ខំ ហើយម៉្យសងទៀតនាងរងទើបអាយុ១៦ឆ្នាំ ៕