កុំចេះតែហ៊ាន! បរិហាកេរ្ត៍ តាមប្រព័ន្ធ ផ្សព្វផ្សាយសង្គម(ហ្វេសបុក)ដល់ពេលគេប្តឹងមានអីជាប់ខ្នោះលេង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានតាមបណ្តឹងជនរងគ្រោះសុំប្តឹងពីបទបរិហាកេរ្ត៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសបុក)ជាសាធារណះទៅលើពិធីការិនីទូរទស្សន៍ម្នាក់។ករណីឃាត់ជនសង្ស័យខាងលើនេះកាលពីម៉ោង២០និង៣០ នាទី យប់ថ្ងៃទី៣១កក្កដា២០១៨។នៅក្នុងបរិវេនកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ តាំង សុភិន(ហៅភិន) ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃញាតិឃុំព្រៃញាតិស្រុកគងពិសីខេត្តកំពងើស្ពឺ។ ចំណែកដើមបណ្តឹងជាជនរងគ្រោះនិង ជាពិធីការិនីទូរទស្សន៍សុំមិនបញ្ចេញឈ្មោះ ស្នាក់នៅផ្ទះលេខ២២E ផ្លូវ២៦៥សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពពីដើមបណ្តឹងប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ ជនសង្ស័យបានធ្វើការ(ហេកអខោនហ្វេសបុក)របស់នាងហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើអោយនាងអាប់អោននិងខូចកេរ្តិ៍ឈ្មោះក្នុងនោះក៍មានអាខោន៧ទៅ៨ឈ្មោះទៀតក៍ជនខាងលើហេកយកមកប្រើដែលដោយឃើញទង្វើបែបនេះទើបនាងចូលមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងកាលពីល្ងាចថ្ងៃ៣១កក្កដា២០១៨សមត្ថកិច្ចខណ្ឌសែនសុខក៍ធ្វើការស្រាវជ្រាវភ្លាមៗរហូតដល់ម៉ោង២០និង៣០នាទីយប់ថ្ងៃទី៣១កក្កដា២០១៨ក៏ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅក្នុងបរិវេនកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ហើយក៏នាំខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

គួរបញ្ជាក់ថាការអំឡុងដើមខែមិថុនាឆ្នាំ២០១៨ ជនសង្ស័យខាងលើត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខធ្លាប់ចាប់ឃាត់ខ្លួនម្តងរួចមកហើយដោយជាប់ពាក់ព័ន្ធបៀតបៀនកេរ្តិ៍(ចាប់បឺតមាត់ស្ត្រីម្នាក់ដែលជាអតីតសង្សារហើយត្រូវគេប្តឹង)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕