ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋ

យោងតាមផាកហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋ នៅឃុំសាមឃួយ ស្រុកសេសាន មួយចំនួនបន្ថែមទៀត នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣១ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៩៣ ម៉ែត្រ ខណ:កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម ប៉ុណ្ណោះ៕