បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ប្រឡាយឈ្លក់ទឹកស្លាប់ នៅកំពង់ត្របែក

ខេត្តព្រៃវែង៖ សាកសពត្រូវបានគេប្រទះឃើញអណ្តែតទឹកប្រឡាយ នៅនៅចំនុចផ្លូវកែងដំរីស៊ី ក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៨ ។

ក្រោយពីមានការរាយការណ៍ ដល់ សមត្ថកិច្ចបានចុះ ដល់កន្លែងកើតហេតុ បានឃើញ សាកសពឈ្មោះទូច វណ្ណី ភេទបអាយុ១៧ឆ្នាំ នៅភូមិសម្លលី ឃុំស្តៅកោងក្នុងបាភ្នំ ក៍ស្រង់ឡើងពីទឹក ត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ លើសាកសពនិងរាវរកម៉ូតូ ១គ្រឿង ម៉ាកC125សេរី០១៥ ពណ៌ខ្មៅស្លាកលេខព្រៃវែង1H-2794 បែកក្បាលខាងមុខទាំងអស់ ។ នៅលើសាកសពមានស្នាមដាច់រលាត លើផ្ទៃមុខដោយសាដូលកូសនឹងថ្ម ផ្លូវហូសទៅធ្លាក់ចូលប្រឡាយ ទឹកបណ្តាលអោយស្លាប់ក្នុងទឹក ។

ការសន្និដ្ឋានបឋម គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ (មកពីបើកបរលឿនពេក ដល់ផ្លូវកោងកាច់ចង្កូត មិនទាន់ជ្រុលធ្លាក់ចូលទឹក) ។ សមត្ថកិច្ចកំពុងស៊ើប អង្កេតបន្ថែមអំពីករណីនេះ ៕