ជនពិការកំបុតជើងត្រឹមក្រលៀនទាំងពីរ លែងចង់រស់លូនចូលក្នុងពាងទឹកសម្លាប់ខ្លួន

ខេត្តកណ្ដាល៖ ជនពិការអស់សង្ឃឹមក្នុងជីវិតបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងពាងទឹក កាលពីម៉ោង១២ និង៤៥នាទីថ្ងៃទី២៨ កក្កដា ស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ង្វៀង ញាំងជុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ វៀតណាម ។ តាមសក្សីឈ្មោះ គឹម យិនណា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរបុគ្គលិកពេទ្យមជ្ឈមណ្ឌលវៈកាត់កុមារ កៀនឃ្លាំង បានរៀបរាប់ប្រាប់សមត្តកិច្ចឲ្យដឹងថា កាលពីថ្ងៃទី២៤ កក្កដា ២០០៩ ជនរងគ្រោះបានទៅចុះឈ្មោះ នៅ មជ្ឈមណ្ឌលកៀនឃ្លាំង ដើម្បីព្យាបាលជំងឺដំបៅគ្រែ (ស្លាប់មួយកំណាត់ខ្លួន) ពេលនោះគ្រូពេទ្យព្យាបាលមិនជា ក៏បានសម្រេចចិត្តកាត់ជើងទាំងពីរ ដើម្បីយកស្បែកមកព្យាបាលដំបៅគ្រែនោះ ។ រហូតបានជាមួយរយៈ ពេលនោះក៏បានយកមកដាក់ នៅអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារឡើងអាសុីត ។

លុះនៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៨ គាត់ បានទទួលដំណឹងពីឈ្មោះ សុខ ម៉េងឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាប្រធានរដ្ឋបាលអង្គការមជ្ឈមណ្ឌល វៈកាត់ កុមារកៀនឃ្លាំង បានទូរស័ព្ទប្រាប់គាត់ថាឈ្មោះ ង្វៀង ញាំងជុង បានចូលក្នុងទឹកពាង ស្លាប់បាត់ហើយ ។ ពេលទទួលបានព័ត៌មាននេះ គាត់(គឹម យិនណា)ក៏បានមកដល់អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាសីុត ហើយក៏ឃើញជនរងគ្រោះស្លាប់ ក្នុងពាងទឹកពិតប្រាកដមែន ។ សាក្សីបន្តថា កន្លងមកជនរងគ្រោះ បានកាត់ជើងទាំងពីរដល់ក្រលៀន នៅឆ្នាំ២០០៩ ជុះ និង នោម ប្រើសុងទាំងអស់ ។ ដោយសារជម្ងឺរាំរៃមិនធូស្រាល ជនរងគ្រោះចេះតែព្យាយាម រកធ្វើអត្តឃាត សម្លាប់ខ្លួនប៉ុន្តែមិនបានសម្រេច ទើបថ្ងៃទី២៨ កក្កដា វេលាម៉ោងជិត១រសៀល ខណៈពេលនៅក្នុងមជ្ឍមណ្ឌលមានសភាពស្ងប់ស្ងាត់ ជនរងគ្រោះបានលួចលូនឡើងចូលពាងទឹកសម្លាប់ខ្លួនរហូតបានាម្រេច ។ យោងតាមការបំភ្លឺពីបុគ្គលិកពេទ្យ និង ការរៀរាប់ពីសាក្សីដែលជាក្រុមគ្រួសារជនរងគ្រោះ សមត្តកិច្ចបានពិនិត្យ និង ធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕