អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង

ភ្នំពេញ៖ ផ្ទះឈើប្រក់សង្កសីចំនួនមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង និងសំភារះមួយចំនួននៅវេលាម៉ោង២ និង៣០នាទីរសៀល វថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

ផ្ទះរងគ្រោះខាងលើមានទំហំ ៥ គុណ១០ម៉ែត្រ សង់ពីឈើ ប្រក់សង្កសី ដែលមានម្ចាស់ឈ្មោះ សុឹម ផានិត (ប្ដី) និងឈ្មោះ សួន ស្រីល័ក្ខ (ប្រពន្ធ) អ្នកទាំង២មានមុខរបបលក់ដូរ នៅទីតាំងកើតហេតុ ។
តាមសម្ដីប្ដីប្រពន្ធរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មិនបាននៅផ្ទះទេ ដោយប្រពន្ធមានជំងឺ ហើយប្ដីបានដឹកប្រពន្ធទៅទិញថ្នាំលេប តែស៊យធំ ពេលត្រឡប់មកផ្ទះវិញ ស្រាប់តែអគ្គីភ័យលេបប្របាក់ផ្ទះរបស់ពួកគាត់អស់ទាំងស្រុងទៅហើយ ដោយឃើញមានបងប្អូនអ្នកភូមិ និងរថយន្តពន្លត់អគ្គីភ័យបានជួយបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានភាពអគ្គីភ័យបាន ។ ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបានមកធ្វើការបាញ់ពន្លត់ តែប្រើប្រាស់អស់តែ២ឡានតែប៉ុណ្ណោះ ក៏បាញ់ពន្លត់អគ្គីភ័យរលត់ទៅវិញនៅវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃដដែល ។

សមត្ថកិច្ចបានឲ្យដឹងថា ការខូចខាតទ្រព្យសម្បត្តិមានដូចជា ផ្ទះមួយខ្នង ម៉ូតូហុងដាសេរី០៥មួយគ្រឿង និងសំភារះលក់ដូមួយចំនួនធំ ។ ហើយករណីនេះ បណ្ដាលមកពីទុសេខ្សែភ្លើងនៅក្នុងផ្ទះ ដោយគ្មានមនុស្សនៅចាំ ៕