យករូបអាក្រាតកាយក្មេងស្រីទៅគំរាមទាររួមភេទត្រូវតុលាការសម្រេចដាក់គុក

ភ្នំពេញ ៖ យុវជនម្នាក់ដែលយករូបអាក្រាត របស់ សង្សារ ទៅចែកចាយអោយគេមើល ដោយសារខឹងបបួល នាង ទៅរួមភេទ មិនបាន ត្រូវបាន លោកសាន សុផាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨កក្ដដាឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួន បណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស ។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនត្រូវចោទនេះត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនអោយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញកាលពីថ្ងៃទី២៣កក្ដដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះដូចការគំរាមកំហែងពីសំណាក់ជនល្មើស ។

ដូច្នេះនៅថ្ងៃទី ២៧កក្ដដានេះ ចៅក្រមសើបសួរនឹងសម្រេចអំពីជោគវាសនារបស់ជនជាប់ចោទ ។ ចំណែកជនរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយនិងជនជាប់ចោទដែរ ។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ប្រភពព័ត៍មាននៅសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ នពួកគេបានចាត់ទុកគ្នាជាសង្សា និង បានដើរលេងជាមួយគ្នាញឹកញាប់ ។រហូតដល់ខែ មិនា ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ។

នៅក្នុងរោងកុនតូចចង្អៀតមួយនោះមានសភាពងងឹតឈឹង និង ស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និង សង្សារបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង ។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសប្រពៃណីនេះជាបន្តបន្ទាប់អាចរាប់ថាជារឿងសាមញ្ញទៅហើយ ។ លុះក្រោយមក ខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀតទេធ្វើអោយភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲ្យសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេគេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ ។

ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ ។ រឿងវាមិនស្ងប់ស្ងាត់ទេ ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និង នាំនាងឡើងឋានសួគ៍លោកីយ៍ទៀត ។ តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូចបានលួងលោម។ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយអញ្ចឹងមែនអញ្ចឹងទៅទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ។ ឥឡូវចៅក្រមតុលាការបានសម្រេចឃុំខ្លួនយុវជនជាប់ចោទនេះហើយដើម្បីរងចាំការសើបអង្កេតបន្តនៅពេលក្រោយ ៕