ជនជាតិកូរ៉េចង.កសម្លាប់ខ្លួនក្នុងបុរីពិភពថ្មីដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជាជនជាតិកូរ៉េចង.កសម្លាប់ខ្លួនក្នុងបុរីពិភពថ្មីដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល០៩និង១០នាទីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៨ នៅផ្ទះលេខ១០ផ្លូវលេខ១៤ក្រុមទី៦ បូរីពិភពថ្មីភូមិត្រពាំង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាកសពឈ្មោះKOR NA ភេទប្រុសអាយុ៦៥ឆ្នាំ ជនជាតិកូរ៉េ ស្នាកនៅផ្ទះជួលកេីតហេតុខាងលេី។

នេះបើតាមការបញ្ជាក់ពីឈ្មោះអ៊ុន សារឹម ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធមិត្តភ័ក្រជនរងគ្រោះ បានប្រាប់ថាជនរងគ្រោះមានជម្ងឺទឹកនោមផ្អែមនិងលេីសឈាមប្រហែល៥ឆ្នាំ លុះម៉ោងខាងគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានមកសួរសុខទុក ស្រាប់តែមកដល់ឃេីញទ្វាផ្ទះបិទគាត់បានស្រែកហៅមិនឆ្លេីយ គាត់បានមេីលតាមកញ្ចក់ឃេីញ ជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងផ្ទះស្លាប់បាត់ ហេីយខ្លួនបានរាយការណ៍ទៅសម្ថកិច្ចភ្លាម ។

តាមការពិនិត្យរបស់ការិយល័យបច្ចេកទេស និងលោកឧញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្ន ពិនិត្យឃេីញថាជនរងគ្រោះបានយកខ្សែលីឡុងចងជាប់ពីបង្អូចឡៅតឿទំលាក់ខ្លួនមកក្រោមស្លាប់ ។ សន្និដ្ឋាន ជនរងគ្រោះធ្វេីអត្តឃាដចងកសម្លាប់ខ្លួន សាកសពត្រូវបានយកទៅតម្កល់នៅមន្ទីពេទ្យរុស្សី ៕