ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កំពស់១២ម៉ែត្រហើយ លើសកំពស់ប្រកាសឱ្យប្រុងប្រយ័ត្នដែលកំណត់ត្រឹមតែ១១,៥០ម៉ែត្រ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង បន្តដឹកនាំក្រុមអន្តរាគមន៍ ដែលក្នុងនោះមានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃ២៦ ខែកក្កដា​ ឆ្នាំ២០១៨​នេះ​ ចុះជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កំពស់១២ម៉ែត្រហើយ លើសកំពស់ប្រកាសឱ្យប្រុងប្រយ័ត្នដែលកំណត់ត្រឹមតែ ១១,៥០ម៉ែត្រ ៕