ស្ងាត់ៗ ទីតាំងដីអតីតអាគារប៊ូឌិញទាំងមូលត្រូវបានលក់ទៅឲ្យក្រុមហ៊ុន ណាកាវើល

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ដ្រីមូលដ្ឋានបានឲ្យដឹងថា ដីអតីតបរិវេនទីតាំងអាគារប៊ូឌិញស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានក្រុមហ៊ុនជប៉ុនមួយដែលទទួលបានសិទ្ធិសម្របសម្រួលទិញពីប្រជាពលរដ្ឋអ្នករស់នៅក្នុងអាគារប៊ូឌិញរួចរាល់អស់ហើយនោះ ពេលនេះបានលក់ទៅឲ្យក្រុមហ៊ុន ណាកាវើល បាត់ទៅហើយ ។ ដូច្នេះគម្រោងអភិវឌ្ឍន៍ទីតាំងអាគារប៊ូឌិញនេះដែលពីមុនប្រជាពលរដ្ឋសង្ឃឹមថា ត្រូវបានក្រុមហ៊ុន ជប៉ុនអភិវឌ្ឍន៍លើអាគារកម្ពស់២ជាន់ផ្លាយនោះ ត្រូវរំសាយហើយដោយសារក្រុមហ៊ុនលក់ទីតាំងដីទៅឲ្យក្រុមហ៊ុន ណាកាវើល បាត់ដោយពុំដឹងថា ទទួលបានប្រាក់ចំណេញខ្ពស់កម្រិតណាឡើយ ៕