លោកកូនចោលម្សៀតទាញដាវដេញកាប់ម្តាយបង្កើតខ្លួនឯងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅផ្លូវ៣៧១

ភ្នំពេញ៖ លោកកូនចោលម្សៀតទាញដាវដេញកាប់ម្តាយបង្កើតខ្លួនឯងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅផ្លូវ៣៧១ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ក្នុងផ្ទះម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនដែលបែកថ្នាំញៀនខាងលើនេះមានឈ្មោះ រឿន ឬទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្តាយមានឈ្មោះ ប៉ាន់ យឿន អាយុ៥១ឆ្នាំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនអគតិខាងលើបានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀតឈប់ម៉ូតូមុខផ្ទះមួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់កាន់ដៃសាំម៉ារ៉ៃអូសដៃស្ត្រីជាម្តាយចេញមកក្រៅហើយភ្ជង់ដៃជាប់ករបំរុងនិងចាក់សម្លាប់ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន។ ភ្លាមៗនោះដែរស្រ្តីជាម្តាយបានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ហើយក៏បានរត់ចូលផ្ទះម៉ាស្សា ដើម្បីអោយគេជួយ តែទោះជាយ៉ាងណាជនដៃដល់បានចូលទៅតាមហើយយាដៃបម្រុងនិងកាប់សម្លាប់ម្តាយរបស់ខ្លួនចោល ក្នុងហេតុការណ៍ខាងលើនេះដែរក៏មានកម្លាំងអាវុធហត្ថសហការណ៍ជាមួយនគរបាលខណ្ឌមានជ័យនិងកម្លាំងនគរបាលប៉ុស្តិនគរបាលបឹងទំពុន២បានចុះជួយអន្តរាគមន៍រំដោះស្ត្រីដែលជាម្តាយចេញពីកណ្តាប់ដៃជនតិរិច្ឆានបានដោយសុវត្ថភាព។ ចំណែកជនសង្ស័យខាងលើត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី ៕