ស្ត្រីជនជាតិគ្រឹងម្នាក់ស្លាប់បាត់បង់ជីវិតដោយសារ ផឹកស្រាសច្រើនមិនហូបបាយ

ខេត្តរតនះគីរី៖ ស្រ្តីជនជាតិគ្រឹងម្នាក់ល្បីខាងផឹកស្រាស រហូតដល់ស្លាប់ហេតុការនេះបានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២ និង៣០នាទីរសៀលស្ថិតនៅក្បែវត្តភ្នំស្វាយក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងក្រោយពីកើតហេតុសមត្ដកិច្ចប៉ូលិសក្រុងបានលុងនឹងខេត្តបានចុះធ្វើការត្រួតពិនិត្យសាកសពហើយលទ្ធិផលឃើញថាស្រ្តីរងគ្រោះស្លាប់ដោយសារខ្យល់គគួបផ្សំ នឹងមិនសូវហូបបាយនាងគិតតែហូបស្រាសខ្លាំងពេក ។ ស្រ្តីរងគ្រោះមានឈ្មោះសា អ៊ួយ ការវីងអាយុ៤០ឆ្នាំនឹងមានប្ដីឈ្មោះការ វ៉ាកព្រីងអាយុ៧០ឆ្នាំពីនាក់ ប្ដីប្រពន្ធ មានមុខរបកសិករជាជនជាតិគ្រឹង ។

បើតាមការរៀបរាប់ពីបុរស់ជាប្ដីនឹងសាច់ញាតិបានអោយសមត្ដកិច្ចដឹងថាស្ត្រីរងគ្រោះក្នុងមួយថ្ងៃៗនាក់ជិតខាងបានឃើញស្ត្រី រងគ្រោះគិតតែហូបស្រាសមិនហូបបាយទេហើយនៅមុនពេលកើតហេតុស្រ្តីខាងលើហូបស្រាសតាំងពីព្រឹកព្រលឹមរហូតដល់ ម៉ោង១រសៀលទើបឡើងលើផ្ទះដេកទាំងស្រវឹងស្រាសជោកស្រាបដល់ម៉ោង២រសៀលប្ដីគាត់បានឡើងលើផ្ទះហៅប្រពន្ធ ស្រាប់ឃើញប្រពន្ធ ស្លាប់បាត់ទៅហើយសមត្ដកិច្ចបានបញ្ជាក់ថាគាត់បានស្លាប់ដោយសារផឹកស្រាសច្រើន ពេកហើយគាត់មិនព្រមហូបបាយបណ្ដាលអោយ ខ្យល់គស្លាប់តែម្ដងទៅបច្ចុប្បន្នសាកសពបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមព្រពៃណីជនជាតិគ្រឹង ៕