ក្មេងអាយុ៤ឆ្នាំម្នាក់មិនចេះហែលទឹក ចុះលេងទឹកស្រះរអិលជើងទៅកន្លែងជ្រៅលង់ទឹកស្លាប់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ លង់ស្លាប់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិម្រាក(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ។ ក្មេងប្រុសរងគ្រោះឈ្មោះ ធី ចាន់ ភេទប្រុស អាយុ៤ឆ្នាំ មូលហេតុ ចុះលេងទឹកស្រះរអិលជើងទៅកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថាក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕