អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ស្ដ្រីម្នាក់យក​កូនកាំបិត​ចាក់​ស្ដ្រីម្នាក់របួសធ្ងន់​

​ភ្នំពេញ​ ៖​ នៅ​​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​ម៉ោង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ពី​បទ​ ហិង្សារ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​កូនកាំបិត​ចាក់​បណ្តាល​អោយ​របួសធ្ងន់​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៤​ម៉ោ​០០​នាទី​ទៀប​ភ្លឺ​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១៩​អឺ​៣​ផ្លូវ​លេខ​៤៩​ភូមិ​ទី​៨​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ សាន់​ ពិសី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៤​អឺ​៤​ ផ្លូវ​លេខ​១៥៤​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ វត្ថុ​តាង​ចាប់​យក​បាន​ មានកូន​កាំបិត​ចំនួន​០១​។​

​ជន​រង​គ្រោះ​ ឈ្មោះ​ លន់​ សា​វី​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២៤​អឺ​៣​ ផ្លូវ​លេខ​៤៩​ភូមិ​ទី​៨​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ បណ្តាល​អោយរ​បួស​ចំ​កែងដៃ​ខាងស្តាំ​ហូរ​ឈាម​(​ធ្ងន់​)​ យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ ។​ ​ជនសង្ស័យ​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទេ​ ហើយ​បច្ចុប្បន្ន​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕