រថយន្ដដឹកសុីម៉ងត៍ ខនស៍សុីមេន បើកគៀររថយន្តឡិចសុីសខូចខាតទ្វារមួយចំហៀង

ភ្នំពេញ៖ រថយន្ដដឹកសុីម៉ងត៍របស់ក្រុមហ៊ុន ខនស៍សុីមេន មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលគៀររថយន្ដម៉ាកឡិចសុីសRX300បណ្ដាលអោយខូចខាតទ្វារខាងឆ្វេងមួយចំហៀងតែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ. ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៨ នៅចំណុចខាងមុខសាលាប៊ែលធីច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

បើប្រព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដឡិចសុីសRX300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AW-7378បើកចេញពីយកកូននៅសាលាប៊ែនធី ពេលចេញបានប្រហែល១០ម៉ែតក៏ត្រូវរថយន្ដរបស់ក្រុមហ៊ុន ខនស៍សុីមេន ដែលពាក់ស្លាកលេខ ភ្នំពេញ3E-2980 បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលគៀរចំទ្វាររថយន្ដឡិចសុីសបណ្ដាលអោយខូចខាតមួយចំហៀងផ្នែកខាងឆ្វេង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ដើម្បីបញ្ចាសការកកស្ទះចរាចរណ៍ ហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្ដដឹកសុីម៉ងត៍ព្រមសងថ្លៃការខូចខាតអោយខាងរថយន្ដឡិចសុីសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕