សង្ស័យអធិការស្រុកសាមគ្គីមានជ័យត្រូវថ្នាំសណ្ដំ ទើបមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោង

កំពង់ឆ្នាំង៖ សង្វៀនជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាបសង្ស័យជាឆ្នាំងបាយរបស់លោក អធិការស្រុក ។ បើតាមប្រភពរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យ ដឹងថាទីតាំងសង្វៀននេះនៅក្នុងព្រៃឫស្សីមាត់អូខាង ក្រោយ បន្ទាយសុីម៉ាក់ស្រុកឧត្តដុង ដែលស្ថិតក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ជាប់ព្រុំប្រទល់និងស្រុកឧត្ដដុងខេត្តកំពង់ស្ពឺ ។ ប្រភពបានបន្តទៀតថា ម្ចាស់សង្វៀនត្រូវបានគេស្គាល់ឈ្មោះថា លោក ឆង ជាមន្ត្រីយោធា ហើយបានបើកសង្វៀនជល់មាន់និងអាប៉ោងនេះជាច្រើនឆ្នាំណាស់មកហើយមិនដែលឃើញសមត្ថកិច្ចជំនាញណាហ៊ានចុះទៅបង្ក្រាបឡើយ មិនដឹងថា កម្លាំងសមត្ថកិច្ចខ្លាចអំណាចលោក ឆង ឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចនោះទេ ។ ប្រភពដដែលបន្តថា បើសិនជាមានសមត្ថកិច្ចមកក៏មកប្រាប់ឲ្យដូរទីតាំងលេងដែរមិនមែនមកបង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងថាតើឯណាទៅលក្ខណៈ សម្បត្តិ ភូមិ ឃុំ មានសុវត្ថិភាព ៩ ចំនុច បើ អ្នកបើក ល្បែងសុីសងខុសច្បាប់គឺជាយោធា ហើយអាជ្ញាធរ មានសមត្ថកិច្ចមិនហ៊ានបង្ក្រាបដូច្នេះតើឲ្យប្រជាពលរដ្ឋ សង្ឃឹមទៅនណា? ដូច្នេះហើយទើបពួកគាត់សម្ដែងនូវការព្រួយបារម្មណ៍ ខ្លាចចោរលួចចោរប្លន់ឬជាក៏ជាអំពើហឹង្សាក្នុងគ្រួសារជាដើម ព្រោះករណីទាំងតែង តែកើតចេញអំពីល្បែងសុីសងនេះឯង ។

ដូច្នេះហើយទើបពួកគាត់សុំអង្វរមេត្តា លោក ស្នងការខេត្តនិង ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកំពង់ ឆ្នាំងមេត្តា ពិនិត្យមើល ករណីសូមណូមពររបស់ប្រជាពលរដ្ឋផង ។ ជុំវិញករណីល្បែងសុីសងខុសច្បាប់នេះក្រុមការងារយើងខ្ញុំធ្លាប់បានរាយការណ៍ជួនលោក អធិការស្រុក ស្រុកសាមគ្គីមានជ័យ តាមរយៈទូរសព្ទ័ដែរតែលោក បានឆ្លើយថាជាប់រវល់ ។ ដោយឡែកលោកស្នងការខេត្តវិញ ក្រុមការងារយើងក៏បានរាយការណ៍ជួនផងដែរ តាមរយៈ ឆាត ហ្វេសប៊ុក លោកបានឆ្លើយតបយ៉ាងខ្លី បានត្រឹមពាក្យថា សូមអគុណ ៕