កាន់តែខ្លាំងដៃហើយ! បាញ់ប្រហារគ្នាក្នុងហាងលក់អាហារចិនមួយកន្លែងបណ្តាលអោយជនជាតិចិន៤នាក់រងរបួសធ្ងន់

ក្រុងព្រះសីហនុ៖ អំពើបាញ់ប្រហាមួយបានកើតឡើងនៅក្នុងហាងលក់អាហាចិនមួយកន្លែងធ្វើអោយជនជាតិចិន៤នាក់បានរងរបួសធ្ងន់ខណះជនសង្ស័យកំពង់រត់គេចខ្លួន ។ យោងតាមរាយការរបស់សមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នាកើតឡើង ក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣. សង្កាត់៣.ក្រុងព្រះសីហនុ ។

ជនរងគ្រោះជាជនជាតិចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ៖
1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។

ចំណែកជនបង្កដែលគេសង្សយ័ថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕