សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនសង្ស័យរួមទាំងថ្នាំញៀនមួយចំនួន

ខេត្ដកំពុងស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនខេត្តកំពងស្ពឺ ឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៤ខែ កក្ដដាឆ្នាំ២០១៨ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ស្ត្រីដែលជាជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ៖ ឈ្មោះ សុខ លីដា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវ ជ្រាវជាច្រើនថ្ងៃទើបកំណត់មុខសញ្ញាបានក៏ធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន០៩កញ្ចប់តូច. ម៉ូតូ០១ គ្រឿង,ម៉ាកYAMAHA ពណ៏ក្រហម គ្មានផ្លាកលេខ,ទូរសព្ទ័ដៃ០១ គ្រឿង ម៉ាកសាមសុង,លុយខ្មែរចំនួន ៥មុឺនរៀល,លុយដុល្លាចំនួន ៥ដុល្លា,ថង់ច្រកថ្នាំចំនួន១៩ថង់ នៅក្នុងផ្ទះជនសង្ស័យ ។ បន្ទាប់មកសមត្ថ កិច្ចបន្តទៅឆែកឆេផ្ទះមួយទៀតពេលនោម្ចាស់ដឹងខ្លួនទាន់រត់គេចខ្លួនបាត់ កម្លាំងអាវុធហត្ថឆែកឆេរកឃើញច្សៅក្រាមពណ៏ស (ថ្នាំម៉ាទឹកកក) ចំនួន១៦ កញ្ចប់ក្នុងនោះធំ០២ កញ្ចប់ ,ជញ្ជើងថ្លឹងថ្នាំញៀន ០១គ្រឿង ។

សមត្ថកិច្ចអាវុធហត្ថបានបន្តទៀតថា ប្រតិបត្តិការណ៍ នេះបានធ្វើឡើងក្រោមការអនុញ្ញាតិពី លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ ។ ប្រតិបត្តិការណ៍នេះដឹកនាំកម្លាំងលោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕