វិះស្លាប់សំណាងល្អជួយទាន់ ដោយសារលើកដែកប៉ះខ្សែភ្លើង

ព្រៃវែង ៖ កម្មករសំណង់ម្នាក់ ជួបសំណាងល្អ មិនបានដល់ថ្នាក់បាត់បង់ជីវិត គ្រាន់តែរងរបួស បន្ទាប់ពីឡើងផ្សារដំបូល លើកដែកប៉ះខ្សែភ្លើង បណ្តាលឲ្យឆ្លងឆក់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ វរ័ ចំរើន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរលក់គ្រឿងសំណង់ នៅភូមិព្រៃកណ្តៀង ឃ៉ំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះ ឈ្មោះ ម៉ាក់ ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅភូមិព្រៃកណ្តៀង ឃ៉ំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

មុនពេលកើតហេតុជនរងគ្រោះ បានលើកដែកឡើងទៅលើដើម្បីផ្សារដំបូលផ្ទះ តែមិនបានប្រុងប្រយ័ត្នទើបបណ្តាលឲ្យដែកទៅប៉ះនិងខ្សែរភ្លើងដែលរាយនៅតាមបង្គោលឆក់សន្លប់ តែមិនស្លាប់ទេ ត្រូវបានម្ចាស់ផ្ទះនិងបងប្អូន យកទៅមន្ទីរពេទ្យព្រៃវែងសង្គ្រោះទាន់ ៕