អគ្គិភ័យឆាបឆេះនៅហាងនំ អេហ្វ ស៊ី ស៊ី តែមិនបង្កឲ្យមានមនុស្សរងរបួស

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០ នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីព្រះស៊ីសុវត្ថិកែងនឹងផ្លូវ១៧៨ ឋិតនៅក្នុង សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ អគ្គិភ័យឆាបឆេះនៅហាងនំ អេហ្វ ស៊ី ស៊ី តែមិនបង្កឲ្យមានមនុស្សរងរបួស ។

នៅមុនពេលកើតហេតុ មានកម្មករធ្វើនំ នៅហាង ដោយគ្មានការប្រុង ប្រយ័ត្នក៏បានជ្រុះកំទេចភ្លើងបណ្ដាលឲ្យភ្លើងឆេះឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង អាជ្ញាធរ ខណ្ឌដូនពេញ បានចេញរ៉ឺម៉កបាញ់ទឹកចំនួន ៣ គ្រឿង បានជួយបាញ់ពន្លត់ ទាន់ពេល ក៏រថយន្តអគ្គីភ័យប្រមាណ ២ គ្រឿងផងដែរ តែមិនបាន ប្រើប្រាស់នោះទេ។ ប្រតិបត្តិការនេះដែរ មិនបង្កឲ្យមានរបួសដល់មនុស្សម្នាក់ណាឡើយ គ្រាន់តែឲ្យខូចខាតបន្តិចបន្តួចនៅក្នុងហាងតែប៉ុណ្ណោះ ៕